កូឡូស 4:12-13
កូឡូស 4:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអេប៉ាប្រាស ជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ ហើយយល់ច្បាស់ពីព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។ ដ្បិតខ្ញុំសូមធ្វើបន្ទាល់ពីគាត់ថា គាត់ខំប្រឹងប្រែងណាស់សម្រាប់អ្នករាល់គ្នា សម្រាប់អស់អ្នកនៅក្រុងឡៅឌីសេ និងក្រុងហេរ៉ាប៉ូល។
កូឡូស 4:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើព្រះគ្រិស្តយេស៊ូ ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយអធិស្ឋាន* ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គ្រប់ចំពូកទាំងអស់។ ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះខ្នែងយ៉ាងខ្លាំងសម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកនៅស្រុកហេរ៉ាប៉ូល។
កូឡូស 4:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកអេប៉ាប្រាស ជាបាវបំរើនៃព្រះគ្រីស្ទ ដែលមកពីពួកអ្នករាល់គ្នា គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក ខ្ញុំធ្វើបន្ទាល់ពីគាត់ថា គាត់មានចិត្តឧស្សាហ៍ដល់អ្នករាល់គ្នា នឹងពួកអ្នកនៅក្រុងឡៅឌីសេ ហើយពួកអ្នកនៅក្រុងហេរ៉ាប៉ូលជាខ្លាំងណាស់