កូឡូស 3:22-24

កូឡូស 3:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​បម្រើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​របស់​ខ្លួន​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ពេល​គេ​មើល​ឃើញ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​អស់​ពី​ចិត្ត ដោយ​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់​វិញ។ ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មត៌ក​ពី​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​រាល់​គ្នា​បម្រើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ​គ្រប់​ចំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បងប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ‌សរ និង​ដោយ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់។ គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បងប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ​គឺ​ព្រះ‌គ្រិស្ត ចូរ​បម្រើ​ព្រះអង្គ​ទៅ។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​បាវ​បំរើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​នាយ​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​កាល​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ទេ គឺ​ដោយ​ចិត្ត​ស្មោះ‌ត្រង់​វិញ ទាំង​កោត‌ខ្លាច​ដល់​ព្រះ​ផង ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះ‌អម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:22-24

កូឡូស 3:22-24 គខបកូឡូស 3:22-24 គខប