កូឡូស 2:20-23

កូឡូស 2:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ ខាង​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​បញ្ញត្តិ​ទាំង​ឡាយ ដូច​ជា​ថា «កុំ​កាន់ កុំ​ភ្លក់ កុំ​ប៉ះ​ពាល់» ដូច្នេះ? បញ្ញត្តិ​ទាំង​នោះ​ជា​អ្វីៗ​ដែល​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់ ជា​បទ‌បញ្ជា និង​សេចក្តី​បង្រៀន​របស់​មនុស្ស។ សេចក្តី​ទាំង​នេះ​មើល​ទៅ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា ដោយ​បង្ខំ​ខ្លួន​ឲ្យ​មាន​ការ​គោរព​ថ្វាយ​បង្គំ​ដោយ​ស្ម័គ្រ​ចិត្ត ការ​ដាក់​ខ្លួន និង​ការ​លត់ដំ​រូប​កាយ តែ​គ្មាន​តម្លៃ​នឹង​ទប់​ទល់​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​បាន​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ​ហាក់​បី​ដូច​ជា​បងប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត? «កុំ​យក! កុំ​ភ្លក់! កុំ​ប៉ះ‌ពាល់!» បញ្ញត្តិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ‌បញ្ជា និង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​លោក ជាប់​ទាក់ទង​នឹង​អ្វីៗ​ដែល​ត្រូវ​រលួយ ដោយ​ការ​ប្រើ‌ប្រាស់។ សេចក្ដី​ក្នុង​បញ្ញត្តិ​ទាំង​នេះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ត ឲ្យ​ដាក់​ខ្លួន និង​លត់‌ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត គ្មាន​តម្លៃ​អ្វី​សោះ បាន​ត្រឹម​តែ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​និស្ស័យ​លោកីយ៍​ប៉ុណ្ណោះ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ខាង​ឯ​បថម​សិក្សា​របស់​លោកីយ​នេះ​មែន នោះ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ​នៅ​ឡើយ ដោយ​ចុះ​ចូល​នឹង​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​វិញ ដូច​ជា​ថា កុំ​ឲ្យ​កាន់ កុំ​ឲ្យ​ភ្លក់ កុំ​ឲ្យ​ពាល់​ឲ្យ​សោះ គឺ​តាម​សេចក្ដី​ហាម‌ប្រាម នឹង​សេចក្ដី​បង្រៀន​របស់​មនុស្ស ដែល​សេចក្ដី​ទាំង​នោះ​តែង‌តែ​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់ ជា​សេចក្ដី​ដែល​មើល​ទៅ​ដូច​ជា​មាន​ទំនង​មែន ដោយ​មាន​ការ​ថ្វាយ‌បង្គំ​ស្ម័គ្រ​ពី​ចិត្ត ហើយ​មាន​សេចក្ដី​សុភាព ឥត​ប្រណី​រូប​សាច់ តែ​គ្មាន​ប្រយោជន៍​នឹង​ទប់​ទល់​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ចែក​រំលែក
អាន កូឡូស 2