កូឡូស 2:13-17

កូឡូស 2:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ‌អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។ ព្រះ‌អង្គ​បាន​ដក​អំណាច​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​ចេញ ហើយ​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ដោយ​មាន​ជ័យ​ជម្នះ​លើ​ពួក​វា​ដោយ​ឈើ​ឆ្កាង ។ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និន្ទា​អ្នក​រាល់​គ្នា អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​នោះ​ឡើយ។ ការ​ទាំង​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វី​ដែល​ត្រូវ​មក​ប៉ុណ្ណោះ តែ​អ្វី​ដែល​ពិត​គឺ​ព្រះ‌គ្រីស្ទ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពី​ដើម បងប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បងប្អូន និង​មក​ពី​បងប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​ មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន របស់​យើង។ ព្រះអង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់ ទាស់​នឹង​យើង​​តាម​វិន័យ​នោះ​ចោល។ ព្រះអង្គ​បាន​ដក​បញ្ជី​នេះ​ចេញ ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។ ព្រះអង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​ពី​អ្វីៗ​ដែល​មាន​អំណាច គឺ​ព្រះអង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ​។ ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បងប្អូន​អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។ ការ​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​ព្រះ‌គ្រិស្ត។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹក‌នាំ​គេ​ទៅ ដោយ​មាន​ជ័យ‌ជំនះ ដោយ‌សារ​ឈើ​ឆ្កាង​នោះ​ឯង។ ដូច្នេះ កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ សេចក្ដី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ

ចែក​រំលែក
អាន កូឡូស 2