កូឡូស 2:13-15 - Compare All Versions

កូឡូស 2:13-15 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ‌អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។ ព្រះ‌អង្គ​បាន​ដក​អំណាច​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​ចេញ ហើយ​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ដោយ​មាន​ជ័យ​ជម្នះ​លើ​ពួក​វា​ដោយ​ឈើ​ឆ្កាង ។

ចែក​រំលែក
កូឡូស 2 គកស១៦

កូឡូស 2:13-15 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពី​ដើម បងប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បងប្អូន និង​មក​ពី​បងប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​ មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន របស់​យើង។ ព្រះអង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់ ទាស់​នឹង​យើង​​តាម​វិន័យ​នោះ​ចោល។ ព្រះអង្គ​បាន​ដក​បញ្ជី​នេះ​ចេញ ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។ ព្រះអង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​ពី​អ្វីៗ​ដែល​មាន​អំណាច គឺ​ព្រះអង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ​។

ចែក​រំលែក
កូឡូស 2 គខប

កូឡូស 2:13-15 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹក‌នាំ​គេ​ទៅ ដោយ​មាន​ជ័យ‌ជំនះ ដោយ‌សារ​ឈើ​ឆ្កាង​នោះ​ឯង។

ចែក​រំលែក
កូឡូស 2 ពគប