កូឡូស 1:3-5

កូឡូស 1:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា យើង​ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា‌និច្ច ដ្បិត​យើង​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​អំពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់ ព្រោះ​តែ​សេចក្តី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ ជា​សេចក្តី​សង្ឃឹម​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ នៅ​ក្នុង​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង​ល្អ

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា‌អម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បងប្អូន ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រិស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​បងប្អូន​នៅ​ស្ថាន​បរម‌សុខ*។ បងប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ*

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដោយ​បាន​ឮ​ដំណាល​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ គឺ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម ដែល​បំរុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ស្ថាន‌សួគ៌ ជា​សេចក្ដី​សង្ឃឹម ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ក្នុង​ព្រះ‌បន្ទូល​ដ៏​ពិត​នៃ​ដំណឹង​ល្អ

ចែក​រំលែក
អាន កូឡូស 1