កូឡូស 1:16 - Compare All Versions

កូឡូស 1:16 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។

ចែក​រំលែក
កូឡូស 1 គកស១៦

កូឡូស 1:16 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​អ្វីៗ សព្វ​សារពើ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ទេវ‌រាជ​ ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយ‌សារ​ព្រះ‌គ្រិស្ត និង​សម្រាប់​ព្រះ‌គ្រិស្ត។

ចែក​រំលែក
កូឡូស 1 គខប

កូឡូស 1:16 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់‌គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង

ចែក​រំលែក
កូឡូស 1 ពគប