កូឡូស 1:10-12

កូឡូស 1:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ប្រកប​ដោយ​ព្រះ​ចេស្ដា​គ្រប់​ជំពូក ដោយ​ឫទ្ធិ‌បារមី​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ទ្រាំទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង ដោយ​អំណរ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌វរបិតា ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំណែក​ទទួល​មត៌ក​ក្នុង​ពួក​បរិសុទ្ធ នៅ​ក្នុង​ពន្លឺ។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ឲ្យ​បងប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បងប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បងប្អូន​ធ្វើ ហើយ​បងប្អូន​នឹង​ស្គាល់​ព្រះ‌ជា‌ម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។ សូម​ឲ្យ​បងប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ចំពូក ដោយ​ព្រះ‌ចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។

ចែក​រំលែក
អាន កូឡូស 1