អេម៉ុស 9:11-12
អេម៉ុស 9:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ ដែលដួលរលំនោះឡើងវិញ ហើយជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត យើងនឹងលើកកន្លែងខូចបង់ឡើង ហើយសង់ឡើងឲ្យបានដូចដើម ដើម្បីឲ្យគេបានធ្វើជាម្ចាស់លើសំណល់ នៃសាសន៍អេដុម និងសាសន៍ទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលធ្វើការទាំងនេះ»។
អេម៉ុស 9:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌ ដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យក ស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលនឹងសម្រេចការទាំងនោះ។
អេម៉ុស 9:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះអញនឹងលើកទីលំនៅរបស់ដាវីឌឡើងវិញ គឺជាទីដែលត្រូវរលំ ហើយនឹងបិទចន្លោះបាក់បែកឲ្យជិត អញនឹងលើកទីខូចបង់ឡើង ហើយសង់ឡើងឲ្យដូចជាកាលពីដើម ដើម្បីឲ្យគេបានធ្វើជាម្ចាស់ លើសំណល់នៃសាសន៍អេដំម នឹងអស់ទាំងសាសន៍ផ្សេងៗ ដែលបានហៅតាមឈ្មោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ធ្វើការទាំងនេះ