អេម៉ុស 8:4-5
អេម៉ុស 8:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្ដាប់សេចក្ដីនេះចុះ! ម្នាលពួកអ្នកដែលជិះជាន់មនុស្សកម្សត់ទុគ៌ត ហើយធ្វើឲ្យអ្នកក្រីក្រនៅក្នុងស្រុកត្រូវវិនាស ដោយពាក្យថា "តើពេលណាទើបផុតថ្ងៃបុណ្យចូលខែ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយថ្ងៃសប្ប័ទដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចបញ្ឆោតគេដោយជញ្ជីងមិនត្រឹមត្រូវ
អេម៉ុស 8:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ ហើយធ្វើឲ្យជនទុគ៌តត្រូវវិនាស ចូរស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មី និងថ្ងៃសប្ប័ទ*ឆាប់ចប់ ដើម្បីបើកជង្រុកលក់ស្រូវ ដោយយកតៅតូចជាងធម្មតាមកវាល់ ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
អេម៉ុស 8:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម្នាល ពួកអ្នកដែលចង់លេបមនុស្សកំសត់ទុគ៌តទៅ ដើម្បីនឹងធ្វើឲ្យមនុស្សក្រីក្រនៅក្នុងស្រុកបាត់ចេញ ដោយពាក្យថា តើដល់កាលណាបានផុតពីថ្ងៃបុណ្យចូលខែទៅ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយនឹងថ្ងៃឈប់សំរាកដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី ព្រមទាំងធ្វើបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចឆបំបាត់ដោយជញ្ជីងមិនត្រឹមត្រូវ