អេម៉ុស 8:11-12
អេម៉ុស 8:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះនឹងមកដល់ ដែលយើងនឹងចាត់អំណត់មកលើស្រុកនេះ មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ដែលមិនបានឮព្រះបន្ទូល របស់ព្រះយេហូវ៉ាវិញ។ គេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទិសខាងជើង រហូតដល់ទិសខាងកើត គេនឹងរត់ច្រវាត់ ដើម្បីស្វែងរកព្រះបន្ទូល របស់ព្រះយេហូវ៉ា តែនឹងមិនប្រទះឡើយ។
អេម៉ុស 8:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ ការអត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងដើរចុះឡើង ពីសមុទ្រមួយទៅសមុទ្រមួយ ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត ដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់ តែរកមិនឃើញឡើយ។
អេម៉ុស 8:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ គេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទិសខាងជើងរហូតដល់ទិសខាងកើត គេនឹងរត់ច្រវាត់ខំរកព្រះបន្ទូលនៃព្រះយេហូវ៉ា តែនឹងមិនប្រទះឡើយ