អេម៉ុស 5:14-15
អេម៉ុស 5:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងគង់នៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយហើយ។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។
អេម៉ុស 5:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរខិតខំស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ នោះអ្នករាល់គ្នានឹងមានជីវិត ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងគង់នៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សលោកយ៉ូសែប ដែលនៅសេសសល់។
អេម៉ុស 5:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្វែងរកសេចក្ដីល្អ កុំរកសេចក្ដីអាក្រក់ឡើយ ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅ យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិតដូចជាឯងធ្លាប់ថាហើយ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្ដីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។