កិច្ចការ 9:6-9
កិច្ចការ 9:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងទៅ នៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។ ពួកអ្នកដែលដើរជាមួយគាត់ គេឈរស្ងៀមឥតនិយាយអ្វីឡើយ ព្រោះគេឮសំឡេង តែមិនឃើញមានអ្នកណាសោះ។ លោកសុលក៏ក្រោកពីដីឡើង ហើយទោះជាគាត់បើកភ្នែក ក៏មើលមិនឃើញអ្វីសោះ។ ដូច្នេះ គេក៏ដឹកដៃគាត់ នាំទៅក្រុងដាម៉ាស។ រយៈពេលបីថ្ងៃ គាត់មើលមិនឃើញអ្វីសោះ ក៏មិនបានបរិភោគ ឬផឹកអ្វីឡើយ។
កិច្ចការ 9:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។
កិច្ចការ 9:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ ឯពួកអ្នកដែលដើរជាមួយនឹងគាត់ គេក៏ឈរស្រឡាំងកាំងនៅ ដោយបានឮសំឡេងមែន តែមិនឃើញអ្នកណាសោះ រួចសុលក៏ក្រោកពីដីឡើង តែកាលគាត់បើកភ្នែកហើយ នោះមើលមិនឃើញអ្វីទេ គេក៏ដឹកដៃគាត់នាំទៅឯដាម៉ាស ក្នុងរវាង៣ថ្ងៃ គាត់មើលមិនឃើញឡើយ ក៏មិនបរិភោគអ្វីផង។