កិច្ចការ 9:33-34
កិច្ចការ 9:33-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅទីនោះ លោកឃើញបុរសម្នាក់ឈ្មោះអេនាស មានជំងឺស្លាប់ដៃជើង ដេកជាប់នៅលើគ្រែអស់ប្រាំបីឆ្នាំមកហើយ។ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេនាសអើយ! ព្រះយេស៊ូវគ្រីស្ទប្រោសអ្នកឲ្យជា ចូរក្រោកឡើង ហើយរៀបចំគ្រែអ្នកទៅ!» គាត់ក៏ក្រោកឡើងភ្លាម។
កិច្ចការ 9:33-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ត*ប្រោសអ្នកឲ្យជាហើយ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។
កិច្ចការ 9:33-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅទីនោះគាត់ឃើញមនុស្សម្នាក់ឈ្មោះ អេនាស មានជំងឺឈឺស្លាប់ដៃជើង ដេកនៅតែលើគ្រែ អស់៨ឆ្នាំមកហើយ ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទ ទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម