កិច្ចការ 8:36-38

កិច្ចការ 8:36-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​ក៏​មក​ដល់​កន្លែង​មាន​ទឹក ហើយ​អ្នក​កម្រៀវ​នោះ​មាន​ប្រសាសន៍​ថា៖ «មើល៍! ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​រាំង​រា​ខ្ញុំ​មិនឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក​ឬ​ទេ?» [លោក​ភីលីព​ឆ្លើយ​ថា៖ «បើ​លោក​ជឿ​អស់​ពី​ចិត្ត​មែន លោក​អាច​ទទួល​ពិធី​នេះ​បាន»។ មន្រ្តី​នោះ​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ្យ‌បុត្រា​របស់​ព្រះ»]។ លោក​បង្គាប់​ឲ្យ​បញ្ឈប់​រទេះ ហើយ​អ្នក​ទាំង​ពីរ ទាំង​លោក​ភីលីព និង​អ្នក​កម្រៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក រួច​លោក​ក៏​ជ្រមុជ​ទឹក​ឲ្យអ្នក​កម្រៀវ​នោះ។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:36-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ទាំង​ពីរ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។ លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។

ចែក​រំលែក
អាន កិច្ចការ 8