កិច្ចការ 8:20-22
កិច្ចការ 8:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ លោកពេត្រុសតបទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នក វិនាសជាមួយអ្នកទៅចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់មកទិញអំណោយទានរបស់ព្រះបាន! អ្នកគ្មានភាគ គ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនទៀងត្រង់ចំពោះព្រះទេ។ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះទៅ ហើយអធិស្ឋានដល់ព្រះអម្ចាស់ ក្រែងទ្រង់អត់ទោសឲ្យអ្នកដែលមានបំណងបែបនេះ។
កិច្ចការ 8:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន! អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ
កិច្ចការ 8:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន