កិច្ចការ 7:20-22
កិច្ចការ 7:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកម៉ូសេបានកើតមក ហើយលោកជាកូនដ៏ស្អាតនៅចំពោះព្រះ។ គេក៏ចិញ្ចឹមលោកនៅក្នុងផ្ទះឪពុករបស់លោក អស់រយៈពេលបីខែ កាលគេយកលោកទៅបំបរបង់ចោល បុត្រីរបស់ផារ៉ោនក៏យកលោកទៅចិញ្ចឹម ទុកដូចជាកូនបង្កើតរបស់ព្រះនាង។ លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជារបស់សាសន៍អេស៊ីព្ទ ហើយលោកពូកែទាំងការនិយាយស្ដី ពូកែទាំងការងារ។
កិច្ចការ 7:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបានកើតនៅជំនាន់នោះ ហើយលោកជាទារកមួយដ៏ស្អាត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។ កាលគេបំបរបង់លោកចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។ លោកម៉ូសេបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។
កិច្ចការ 7:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ កាលគេត្រូវដាក់នៅខាងក្រៅវិញ នោះព្រះរាជបុត្រីផារ៉ោនក៏យកទៅចិញ្ចឹម ទុកជាកូនបង្កើត លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ ហើយក៏មានពាក្យសំដី នឹងការធ្វើយ៉ាងចំណាន