កិច្ចការ 7:10
កិច្ចការ 7:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយប្រោសឲ្យលោករួចពីគ្រប់ទាំងសេចក្តីវេទនា ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងជាទីគាប់ព្រះហឫទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ផារ៉ានក៏តាំងឲ្យលោកធ្វើជាអ្នកគ្រប់គ្រងលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូល។
កិច្ចការ 7:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។
កិច្ចការ 7:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្ដីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ នឹងលើព្រះរាជវាំងទាំងមូលផង