កិច្ចការ 5:41-42
កិច្ចការ 5:41-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសាវកក៏ចេញពីក្រុមប្រឹក្សាដោយអរសប្បាយ ព្រោះព្រះបានរាប់គេជាអ្នកស័ក្តិសមនឹងរងដំនៀល ដោយព្រោះព្រះនាមព្រះយេស៊ូវ។ រាល់ថ្ងៃ អ្នកទាំងនោះតែងបង្រៀន និងប្រកាសថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទ នៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរ។
កិច្ចការ 5:41-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អ* អំពីព្រះយេស៊ូគ្រិស្ត* នៅក្នុងព្រះវិហារ* និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។
កិច្ចការ 5:41-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកសាវកក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។