កិច្ចការ 5:11-14
កិច្ចការ 5:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រុមជំនុំទាំងមូល និងអស់អ្នកដែលឮពីហេតុការណ៍នេះ មានការស្ញែងខ្លាចជាខ្លាំង។ មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន អ្នកឯទៀតៗ មិនហ៊ានចូលរួមជាមួយពួកគេឡើយ តែប្រជាជនកោតសរសើរពួកគេជាខ្លាំង។ អស់អ្នកដែលបានជឿដល់ព្រះអម្ចាស់ បានកើនឡើងជាលំដាប់ គឺមានមនុស្សជាច្រើន ទាំងប្រុសទាំងស្រី
កិច្ចការ 5:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុមជំនុំ*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។ សាវ័កបាននាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
កិច្ចការ 5:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចពួកជំនុំទាំងប៉ុន្មាន នឹងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។ មានទីសំគាល់ នឹងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជន ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា នឹងនៅក្នុងបាំងសាចសាឡូម៉ូន ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី)