កិច្ចការ 4:32-33
កិច្ចការ 4:32-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ចំនួនមនុស្សទាំងអស់ដែលបានជឿ គេមានចិត្តគំនិតតែមួយ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ខ្លួននោះទេ គឺគេយកអ្វីៗដែលខ្លួនមានមកដាក់ជាសម្បត្តិរួម។ ពួកសាវកបានធ្វើបន្ទាល់ដោយព្រះចេស្តាយ៉ាងខ្លាំង ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណយ៉ាងខ្លាំងសណ្ឋិតលើពួកគេទាំងអស់គ្នា។
កិច្ចការ 4:32-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកជឿទាំងអម្បាលម៉ានមានចិត្តថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមាន ជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។ ក្រុមសាវ័ក*បានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលុប ដល់ពួកគេទាំងអស់គ្នា។
កិច្ចការ 4:32-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្តមានគំនិតតែ១ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ផងខ្លួននោះទេ គឺគ្រប់របស់ទាំងប៉ុន្មាន ជារបស់សំរាប់ប្រើជាមួយគ្នាទាំងអស់ ពួកសាវកក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំ សណ្ឋិតលើគេទាំងអស់គ្នាដែរ