កិច្ចការ 4:1-4
កិច្ចការ 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។ ពួកគេទាស់ចិត្តនឹងពួកសាវកបង្រៀនប្រជាជន ហើយប្រកាសថា នៅក្នុងព្រះយេស៊ូវនឹងមានការរស់ពីស្លាប់ឡើងវិញ។ គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ ហើយចំនួនបុរសកើនឡើង មានប្រមាណជាប្រាំពាន់នាក់។
កិច្ចការ 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុស និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែពួកបូជាចារ្យ* មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ី*មកដល់។ ពួកគេទាស់ចិត្តនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។
កិច្ចការ 4:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់ គេមានសេចក្ដីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀន ដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្តាជន ពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់។