កិច្ចការ 3:1-4

កិច្ចការ 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ នៅ​ពេល​ម៉ោង​បី​រសៀល ជា​ពេល​ដែល​ត្រូវ​អធិស្ឋាន លោក​ពេត្រុស និង​លោក​យ៉ូហាន បាន​ឡើង​ទៅ​ព្រះ‌វិហារ​ជាមួយ​គ្នា។ នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លម្អ មាន​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នោះ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ ពេល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។ លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​គាត់ រួច​ពោល​ថា៖ «ចូរ​មើល​មក​យើង!»។

ចែក​រំលែក
អាន កិច្ចការ 3

កិច្ចការ 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស នឹង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ ជា​មួយ​គ្នា រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ កាល​គាត់​ឃើញ​ពេត្រុស នឹង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​គាត់​សូម​ទាន តែ​ពេត្រុស ព្រម​ទាំង​យ៉ូហាន ក៏​សំឡឹង​មើល​ទៅ​គាត់ ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ

ចែក​រំលែក
អាន កិច្ចការ 3