កិច្ចការ 26:30-32
កិច្ចការ 26:30-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ស្ដេច លោកទេសាភិបាល និងព្រះនាងបេរេនីស ព្រមទាំងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង។ កាលអ្នកទាំងអស់ថយចេញទៅ គេក៏ពិភាក្សាគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីដែលសមនឹងស្លាប់ ឬដាក់គុកឡើយ»។ ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «យើងអាចដោះលែងបុរសនេះបាន ប្រសិនបើគាត់មិនបានសូមរើក្តីទៅសេសារ»។
កិច្ចការ 26:30-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រិយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង ហើយចាកចេញទៅ ទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។ ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។
កិច្ចការ 26:30-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះស្តេច ព្រមទាំងចៅហ្វាយស្រុក នឹងព្រះនាងបេរេនីស ហើយនឹងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង កាលបានថយចេញផុតហើយ នោះក៏ពិភាក្សាគ្នាថា មនុស្សនេះមិនបានធ្វើអ្វីគួរនឹងស្លាប់ ឬនឹងជាប់ចំណងសោះ ហើយស្តេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា មនុស្សនេះ បើមិនបានសូមរើក្តីដល់សេសារទេ នោះនឹងលែងបាន។