កិច្ចការ 26:29
កិច្ចការ 26:29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៉ុលទូលថា៖ «ទូលបង្គំសូមដល់ព្រះ មិនត្រឹមតែព្រះករុណាប៉ុណ្ណោះទេ គឺអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅតែបន្តិចទៀត ឬយូរទៅទៀតក្តី ដើម្បីឲ្យបានដូចទូលបង្គំដែរ លើកលែងតែចំណងនេះចេញ»។
កិច្ចការ 26:29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ក៏ទូលបង្គំអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមឲ្យព្រះរាជា និងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
កិច្ចការ 26:29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ។