កិច្ចការ 26:20
កិច្ចការ 26:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។
កិច្ចការ 26:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។
កិច្ចការ 26:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង