កិច្ចការ 24:24-25 - Compare All Versions
កិច្ចការ 24:24-25 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ប៉ុន្មានថ្ងៃក្រោយមក លោកភេលីចបានមកជាមួយលោកស្រីទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា លោកឲ្យគេទៅហៅលោកប៉ុលមក ហើយស្តាប់លោកមានប្រសាសន៍អំពីជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។
កិច្ចការ 24:24-25 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រិយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្តយេស៊ូ។ ប៉ុន្តែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត* អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។
កិច្ចការ 24:24-25 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
លុះបួនដប់ថ្ងៃក្រោយមក លោកភេលីចមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ កំពុងដែលគាត់សំដែងពន្យល់ពីសេចក្ដីសុចរិត សេចក្ដីដឹងខ្នាត នឹងសេចក្ដីជំនុំជំរះដែលត្រូវមក នោះលោកភេលីចកើតមានចិត្តភិតភ័យ ក៏ឆ្លើយថា ឥឡូវនេះ ឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត