កិច្ចការ 22:6-11 - Compare All Versions

កិច្ចការ 22:6-11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

«ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃចាំង​មក​ជុំ​វិញ​ខ្ញុំ។ ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា៖ "សុលអើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?"។ ខ្ញុំ​បាន​ឆ្លើយ​ថា៖ "ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ជា​អ្នក​ណា?" ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ខ្ញុំ​ជា​យេស៊ូវ អ្នក​ស្រុក​ណា‌សារ៉ែត ដែល​អ្នក​កំពុង​តែ​បៀត​បៀន"។ ពេល​នោះ អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ ក៏​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​ក៏​សួរ​ថា "ព្រះ‌អម្ចាស់​អើយ តើ​ទូល​បង្គំ​ត្រូវ​ធ្វើ​ដូច​ម្តេច?" ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាសទៅ ដ្បិត​នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នកពី​កិច្ច‌ការ​ដែល​ព្រះ​តម្រូវឲ្យ​អ្នក​ធ្វើ"។ ដោយ​ខ្ញុំ​មើល​អ្វី​មិន​ឃើញ​សោះ ដោយ​សារ​រស្មី​ដ៏​រុង​រឿង​នៃ​ពន្លឺ​នោះ អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំក៏​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ចូល​ទៅ​ក្រុង​ដាម៉ាស។

កិច្ចការ 22:6-11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជាថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​ខ្ញុំ។ ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។ ខ្ញុំ​បាន​សួរ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា “ខ្ញុំ​ជា​យេស៊ូ អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អ្នក​កំពុង​តែ​បៀត‌បៀន”។ រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។ ខ្ញុំ​ក៏​សួរ​ថា “ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ”។ ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។

ចែក​រំលែក
កិច្ចការ 22 គខប

កិច្ចការ 22:6-11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

លុះ​កាល​ខ្ញុំ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ បាន​ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្ញុំ ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មាន​បន្ទូល​មក​ខ្ញុំ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ខ្ញុំ​បាន​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ជា​ព្រះ‌យេស៊ូវ ពី​ភូមិ​ណា‌សារ៉ែត ដែល​អ្នក​បៀត‌បៀន ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​ក៏​ឃើញ​ពន្លឺ​នោះ​ដែរ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ​ទេ ខ្ញុំ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច រួច​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក ពី​អស់​ទាំង​ការ ដែល​បាន​ដំរូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើ នោះ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស ពី​ព្រោះ​ខ្ញុំ​មើល​អ្វី​មិន​ឃើញ​សោះ ដោយ​ព្រោះ​រស្មី​ដ៏​ឧត្តម​នៃ​ពន្លឺ​នោះ

ចែក​រំលែក
កិច្ចការ 22 ពគប