កិច្ចការ 21:37-40

កិច្ចការ 21:37-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​រៀប​នឹង​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ លោកមាន​ប្រសាសន៍​ទៅ​មេទ័ព​ធំ​ថា៖ «តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ?» មេទ័ព​ធំ​តប​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរឬ? ដូច្នេះ អ្នក​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ ដែល​បាននាំ​ការ​បះបោរ​ថ្មីៗ​នេះ ហើយ​នាំ​ឃាតក​បួន​ពាន់​នាក់ចូល​ទៅ​ក្នុង​ទី​ហោរ‌ស្ថាន​នោះ​ទេ​ឬ?» លោក​ប៉ុល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​សាសន៍​យូដា មកពី​ក្រុង​តើ‌សុស ស្រុក​គីលី‌គា មិន​មែន​ជាពល​រដ្ឋ​ដែល​មក​ពី​ទី​ក្រុង​ឥត​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ កាល​លោក​មេទ័ព​ធំ​បាន​អនុញ្ញាត​ឲ្យ លោក​ប៉ុល​ក៏​ឈរ​លើ​ជណ្តើរ ធ្វើ​ដៃ​ជា​សញ្ញា​ទៅ​កាន់ប្រជាជន។ លុះ​បាន​ស្ងប់​ស្ងាត់​ហើយ លោកមានប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា៖

ចែក​រំលែក
អាន កិច្ចការ 21

កិច្ចការ 21:37-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ‌បញ្ជា‌ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ‌បញ្ជា‌ការ​ពោល​មក​លោក​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ! ដូច្នេះ អ្នក​មិន​មែន​ជា​ជន‌ជាតិ​អេស៊ីប​ដែល​បាន​បំបះ‌បំបោរ​ប្រជា‌ជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់​ចូល​ព្រៃ​នោះ​ទេ​ឬ?»។ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បី‌ល្បាញ​ក្នុង​ស្រុក​គីលី‌គា​នោះ​ទេ​តើ! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា‌ជន​នេះ​ផង»។ លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

ចែក​រំលែក
អាន កិច្ចការ 21

កិច្ចការ 21:37-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​រៀប​នឹង​នាំ​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​ធំ​ថា តើ​លោក​បើក​ឲ្យ​ខ្ញុំ​ជំរាប​បន្តិច​បាន​ឬ​ទេ លោក​សួរ​ថា ឯង​ចេះ​និយាយ​ភាសា​ក្រេក​ដែរ​ឬ ដូច្នេះ តើ​ឯង​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ​នោះ ដែល​នាំ​ឲ្យ​បះ‌បោរ​អំពី​មុន ព្រម​ទាំង​នាំ​ពួក​មនុស្ស​កាប់​ចាក់​គ្នា​៤​ពាន់​នាក់ ឲ្យ​ទៅ​នៅ​ទី​ហោរ‌ស្ថាន​ទេ​ឬ​អី តែ​ប៉ុល​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​យូដា មក​ពី​ក្រុង​តើ‌សុស ដែល​នៅ​ស្រុក​គីលីគា ឯ​ស្រុក​កំណើត​របស់​ខ្ញុំ មិន​មែន​ជា​ក្រុង​ឥត​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំង‌ឡាយ​បន្តិច​សិន លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា

ចែក​រំលែក
អាន កិច្ចការ 21