កិច្ចការ 19:17-18
កិច្ចការ 19:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សទាំងអស់នៅក្រុងអេភេសូរ ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែបានដឹងរឿងនេះ។ គេមានចិត្តកោតខ្លាចគ្រប់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏ត្រូវបានគេលើកតម្កើង។ មានអ្នកជឿជាច្រើននាក់បានចូលមកលន់តួ ហើយលាតត្រដាងពីអំពើដែលខ្លួនបានប្រព្រឹត្ត
កិច្ចការ 19:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សម្នានៅក្រុងអេភេសូទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។ មានអ្នកជឿជាច្រើននាក់បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តកាលពីមុន
កិច្ចការ 19:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអស់មនុស្សនៅក្រុងអេភេសូរ ទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង បានដឹងរឿងនោះ ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង មានមនុស្សជាច្រើនដែលបានជឿ គេមកលន់តួ ព្រមទាំងសំដែងប្រាប់ពីការដែលខ្លួនបានប្រព្រឹត្តផង