កិច្ចការ 18:9-10
កិច្ចការ 18:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យប់មួយ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកប៉ុលក្នុងនិមិត្តថា៖ «កុំខ្លាចអី ចូរនិយាយទៅ កុំនៅស្ងៀមឡើយ ដ្បិតយើងនៅជាមួយអ្នកហើយ គ្មានអ្នកណាហ៊ានតតាំងធ្វើបាបអ្នកបានទេ ដ្បិតមនុស្សជាច្រើននៅក្នុងទីក្រុងនេះ ជាប្រជារាស្រ្តរបស់យើង»។
កិច្ចការ 18:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។
កិច្ចការ 18:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេលាយប់នោះ ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅប៉ុលក្នុងការជាក់ស្តែងថា កុំខ្លាចអ្វី ចូរសំដែងទៅ កុំនៅស្ងៀមឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នកហើយ គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបានទេ ខ្ញុំក៏មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ