កិច្ចការ 18:24-26

កិច្ចការ 18:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ទី​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុ‌ឡូស ជា​អ្នក​ស្រុក​អ័លេ‌ក្សានទ្រា បាន​មក​ដល់​ក្រុង​អេភេ‌សូរ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ចេះ​គម្ពីរ​យ៉ាងស្ទាត់​ជំនាញ។ គាត់​បាន​សិក្សា​តាម​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ គាត់​អធិប្បាយ និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ‌យេស៊ូវ ទោះ​ជា​គាត់​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ។ គាត់​ចាប់​ផ្ដើម​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លា‌ហាន ប៉ុន្តែ ពេល​លោក​អ័គី‌ឡា និង​នាង​ព្រីស៊ីល បាន​ឮ អ្នក​ទាំង​ពីរ​ក៏​នាំ​គាត់​មក​ពន្យល់​ពី​ផ្លូវរបស់​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ថែម​ទៀត។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។ គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​ព្រះ‌បន្ទូល ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ‌យេស៊ូ​ផង។ ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។ គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់‌អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់​ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​ថែម​ទៀត។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេ‌ក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ គាត់​បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ បាន​ជា​គាត់​អធិប្បាយ ហើយ​បង្រៀន​យ៉ាង​ត្រឹម‌ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​ព្រះ‌អម្ចាស់ ទោះ​បើ​ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ ហើយ​គាត់​ចាប់​តាំង​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លាហាន កាល​អ័គីឡា នឹង​ព្រីស៊ីល​បាន​ឮ នោះ​ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹត‌តែ​ច្បាស់​ទៅ​ទៀត

ចែក​រំលែក
អាន កិច្ចការ 18