កិច្ចការ 17:10-12

កិច្ចការ 17:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​បង‌ប្អូន​ក៏​ឲ្យ​លោក​ប៉ុល និង​លោក​ស៊ីឡាស ចេញ​ទៅ​ក្រុង​បេរា​ទាំង​យប់​ភ្លាម ហើយ​ពេល​ទៅ​ដល់ ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា។ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច ដ្បិត​គេ​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​សង្វាត ទាំង​ពិចារណា​មើល​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ទាំង​នេះត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។ ដូច្នេះ ក្នុង​ចំណោម​ពួក​គេ មានមនុស្ស​ជា​ច្រើន​បាន​ជឿ មាន​ទាំង​ស្ត្រី​ទាំង​បុរស​អ្ន​ក​មុខ​អ្នក​ការ​សាសន៍​ក្រិក​ជា​ច្រើនបាន​ជឿ​ដែរ។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​បងប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស ឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរា នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​សាសន៍​យូដា។ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។ ក្នុង​ចំណោម​ពួក​គេ មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។

ចែក​រំលែក
អាន កិច្ចការ 17