កិច្ចការ 15:7-9

កិច្ចការ 15:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​មាន​ការ​ជជែក​វែក​ញែក​គ្នា​ជា​ច្រើន​មក លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ថ្ងៃ​ដំបូង ព្រះ​បាន​រើស​ខ្ញុំ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​បាន​ជឿ។ ព្រះ​ដែល​ជ្រាប​ចិត្ត​មនុស្ស​ទាំង​ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​យើង​ដែរ ព្រះ‌អង្គ​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​ស្អាត​ដោយ​សារ​ជំនឿ។

ចែក​រំលែក
អាន កិច្ចការ 15

កិច្ចការ 15:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ខ្លាំង ទើប​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បងប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះអង្គ​យល់​ព្រម​ទទួលពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។ ព្រះអង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះអង្គ​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​បរិសុទ្ធ* ដោយ​ជំនឿ។

ចែក​រំលែក
អាន កិច្ចការ 15

កិច្ចការ 15:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ដើម ព្រះ​បាន​រើស​ក្នុង​ពួក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​ឲ្យ​បាន​ជឿ​ដោយ‌សារ​មាត់​ខ្ញុំ នោះ​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ជា​ដល់​យើង​រាល់​គ្នា​ដែរ ទ្រង់​មិន​បាន​រាប់​ពួក​យើង នឹង​ពួក​គេ​ខុស​ពី​គ្នា​ទេ គឺ​បាន​សំអាត​ចិត្ត​គេ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដែរ

ចែក​រំលែក
អាន កិច្ចការ 15