កិច្ចការ 15:3-4

កិច្ចការ 15:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម‌ជំនុំ*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី ទាំង​រៀប​រាប់​ប្រាប់​ពួក​បងប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បងប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ក្រុម‌ជំនុំ ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក។ ពួក​លោក​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។

ចែក​រំលែក
អាន កិច្ចការ 15