កិច្ចការ 15:14-18
កិច្ចការ 15:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកស៊ីម៉ូនបានរៀបរាប់អំពីរបៀបដែលព្រះប្រោសពួកសាសន៍ដទៃពីដំបូង ដើម្បីរើសយកប្រជារាស្ត្រមួយពីចំណោមពួកគេ ទុកសម្រាប់ព្រះនាមព្រះអង្គ ហើយទំនាយរបស់ពួកហោរាក៏ត្រូវនឹងដំណើរនោះដែរ ដូចមានសេចក្តីចែងទុកមកថា៖ "ក្រោយការនោះមក យើងនឹងត្រឡប់មកវិញ ហើយយើងនឹងសង់លំនៅរបស់ដាវីឌដែលរលំនោះឡើងវិញ យើងនឹងសង់កន្លែងខូចបង់ ហើយយើងនឹងតាំងឡើងវិញ ដើម្បីឲ្យមនុស្សដែលនៅសល់បានស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើងដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលធ្វើការទាំងនេះ ទ្រង់បានជ្រាបតាំងពីអស់កល្បរៀងមក" ។
កិច្ចការ 15:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។ រីឯព្រះបន្ទូលដែលពួកព្យាការី*បានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖ លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី ឡើងវិញ ពេលនោះ មនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ត្រ របស់យើង ក៏នឹងស្វែងរកយើងដែរ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។
កិច្ចការ 15:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណា ដែលព្រះទ្រង់ប្រោសដល់ពួកសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយករាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់ ហើយសេចក្ដីទំនាយរបស់ពួកហោរា ក៏ត្រូវនឹងដំណើរនោះដែរ ដូចជាមានសេចក្ដីចែងទុកមកថា «ក្រោយនោះ អញនឹងត្រឡប់មក លើកទីលំនៅរបស់ហ្លួងដាវីឌ ដែលរលំនោះឡើង អញនឹងសង់ត្រង់កន្លែងបាក់បែក ហើយដំឡើងឲ្យត្រង់ឡើងវិញ ដើម្បីឲ្យសំណល់មនុស្ស បានស្វះស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះអញនោះផង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះដែលធ្វើការទាំងនោះ» គ្រប់ការដែលព្រះទ្រង់ធ្វើ នោះទ្រង់បានជ្រាប តាំងពីអស់កល្បរៀងមក