កិច្ចការ 14:23-26

កិច្ចការ 14:23-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។ បន្ទាប់មក ពួកលោក​ធ្វើ​ដំណើរឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា រហូត​មក​ដល់​ស្រុក​ប៉ាម‌ភីលា។ កាល​បានប្រកាស​ព្រះ‌បន្ទូលនៅ​ក្រុង​ពើកា​រួច​ហើយ ពួក​លោក​ក៏​ចុះ​ទៅ​ក្រុង​អាតា‌លា ហើយ​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​លោក​ទាំង​ពីរ ក្នុង​ព្រះ‌គុណ​របស់​ព្រះ សម្រាប់​ការ​ងារ​ដែល​ទើប​នឹង​ធ្វើ​សម្រេច​នេះ។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:23-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បាន​តែង‌តាំង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៅ​តាម​ក្រុម‌ជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស​ទុក​នៅ​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។ បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា មក​ដល់​ស្រុក​ប៉ាមភី‌លា។ លោក​បាន​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតា‌លា។ នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ វិល​ត្រឡប់​មក​ក្រុង​អន់‌ទី‌យ៉ូក​វិញ គឺ​នៅ​ក្រុង​អន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​ក្រុម‌ជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។

ចែក​រំលែក
អាន កិច្ចការ 14