កិច្ចការ 14:21-28

កិច្ចការ 14:21-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​បាន​ប្រកាស​ដំណឹង​ល្អ ហើយ​បង្កើត​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះរួច​មក ពួក​លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​លីស្ត្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ទាំង​ពង្រឹង​ពួក​សិស្ស​ឲ្យ​មាន​ចិត្ត​មាំ​មួន ហើយ​លើក​ទឹកចិត្ត​គេ​ឲ្យ​ខ្ជាប់​ខ្ជួន​ក្នុង​ជំនឿ ដោយ​ពាក្យ​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។ បន្ទាប់មក ពួកលោក​ធ្វើ​ដំណើរឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា រហូត​មក​ដល់​ស្រុក​ប៉ាម‌ភីលា។ កាល​បានប្រកាស​ព្រះ‌បន្ទូលនៅ​ក្រុង​ពើកា​រួច​ហើយ ពួក​លោក​ក៏​ចុះ​ទៅ​ក្រុង​អាតា‌លា ហើយ​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​លោក​ទាំង​ពីរ ក្នុង​ព្រះ‌គុណ​របស់​ព្រះ សម្រាប់​ការ​ងារ​ដែល​ទើប​នឹង​ធ្វើ​សម្រេច​នេះ។ ពេល​ទៅ​ដល់​ហើយ ពួក​លោក​ក៏ហៅ​ក្រុម​ជំនុំ​មកជួប​ជុំ​គ្នា ហើយ​ប្រកាស​ប្រាប់​ពី​អស់​ទាំង​ការ​ដែល​ព្រះ​បាន​ធ្វើ និង​ពី​របៀប​ដែល​ព្រះ‌អង្គ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍​ដទៃ។ ពួក​លោក​ក៏​ស្នាក់​នៅ​ទី​នោះ​ជា‌មួយ​ពួក​សិស្ស​ជា​យូរក្រែល។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:21-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ក្រុង​ឌើបេ ហើយ​ណែ‌នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​ជា​សិស្ស*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អន់‌ទី‌យ៉ូក​វិញ។ លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ត​មាំ‌មួន និង​លើក​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។ លោក​បាន​តែង‌តាំង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៅ​តាម​ក្រុម‌ជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស​ទុក​នៅ​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។ បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា មក​ដល់​ស្រុក​ប៉ាមភី‌លា។ លោក​បាន​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតា‌លា។ នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ វិល​ត្រឡប់​មក​ក្រុង​អន់‌ទី‌យ៉ូក​វិញ គឺ​នៅ​ក្រុង​អន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​ក្រុម‌ជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។ កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុម‌ជំនុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអង្គ​បើក​ផ្លូវ​ឲ្យ​សាសន៍​ដទៃ​ជឿ។ បន្ទាប់​មក លោក​ទាំង​ពីរ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​ក្រែល។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:21-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម នឹង​អាន់‌ទី‌យ៉ូក​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន កាល​បាន​រើស​ពួក​ចាស់‌ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​ពីស៊ីឌា​ទៅ រហូត​ដល់​ស្រុក​ប៉ាម‌ភីលា ក្រោយ​ដែល​អធិប្បាយ​តាម​ព្រះ‌បន្ទូល នៅ​ក្រុង​ពើកា​រួច​ហើយ នោះ​ក៏​ចុះ​ទៅ​ឯ​អាតាលា ក៏​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​អ្នក​ទាំង​២ ក្នុង​ព្រះ‌គុណ​នៃ​ព្រះ សំរាប់​ការ​ដែល​ទើប​នឹង​ធ្វើ​សំរេច លុះ​ដល់​ហើយ ក៏​ប្រមូល​ពួក​ជំនុំ​មក ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន ហើយ​ពី​ទ្រង់​បាន​បើក​ទ្វារ​នៃ​សេចក្ដី​ជំនឿ​ដល់​សាសន៍​ដទៃ​ដែរ រួច​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ក្រែល។

ចែក​រំលែក
អាន កិច្ចការ 14