កិច្ចការ 13:46-49

កិច្ចការ 13:46-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន។ ប៉ុន្តែ ដោយ​បងប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បងប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា: “ យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី” »។ កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ​ក្នុង​ស្រុក​នោះ​ទាំង​មូល។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:46-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។ ដ្បិត​ព្រះ‌អម្ចាស់បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា៖ "យើង​បាន​តាំង​អ្នក​សម្រាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ការ​សង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី"» ។ កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ គេ​មានចិត្ត​រីក​រាយ ហើយ​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ក៏​បាន​ជឿ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បានឮ​សុស​សាយ ពេញ​តំបន់​នោះ​ទាំង​មូល។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:46-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន។ ប៉ុន្តែ ដោយ​បងប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បងប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា: “ យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី” »។ កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ​ក្នុង​ស្រុក​នោះ​ទាំង​មូល។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:46-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ​ប៉ុល នឹង​បា‌ណា‌បាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះ‌បន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​នោះ ហើយ​ជំនុំ‌ជំរះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត»។ កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ នោះ​គេ​មាន​សេចក្ដី​អំណរ ហើយ​ក៏​សរសើរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ចំណែក​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច នោះ​ក៏​បាន​ជឿ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​ផ្សាយ​សុស​សាយ​ទួទៅ​ពេញ​ក្នុង​ស្រុក​នោះ

ចែក​រំលែក
អាន កិច្ចការ 13