កិច្ចការ 13:11 - Compare All Versions

កិច្ចការ 13:11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

មើល៍ ឥឡូវ​នេះ ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​សង្កត់​លើ​អ្នក​ហើយ អ្នក​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​មួយ​រយៈ»។ រំពេច​នោះ ភ្នែក​របស់​គាត់​ទៅ​ជា​ព្រឹលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​គាត់​ដើរ​វិល‌វល់​រាវ​រក​គេ​ឲ្យ​ដឹក​ដៃ។

កិច្ចការ 13:11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។

ចែក​រំលែក
កិច្ចការ 13 គខប

កិច្ចការ 13:11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

មើល ឥឡូវ​នេះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិល‌វល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ

ចែក​រំលែក
កិច្ចការ 13 ពគប