កិច្ចការ 12:21-23
កិច្ចការ 12:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូឌទ្រង់គ្រងព្រះពស្ត្ររាជ្យ គង់នៅលើបល្ល័ង្ក ហើយមានរាជឱង្ការទៅកាន់ពួកគេ។ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។
កិច្ចការ 12:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានរាជឱង្ការឲ្យប្រជាជនស្ដាប់។ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្ដេចពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។
កិច្ចការ 12:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូឌទ្រង់ព្រះពស្ត្រារាជ្យ កំពុងតែគង់នៅលើបល្ល័ង្ក អធិប្បាយឲ្យគេស្តាប់ ហើយរាស្ត្រគ្រប់គ្នាចេះតែបន្លឺវាចាថា នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ។