កិច្ចការ 12:1-5

កិច្ចការ 12:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូឌ ចាប់​ផ្តើម​បៀត​បៀន​ក្រុម​ជំនុំ​ជា​ខ្លាំង។ ទ្រង់​បាន​សម្លាប់​លោក​យ៉ាកុប ជា​បង​របស់​លោក​យ៉ូហានដោយ​ដាវ។ ដោយ​យល់​ឃើញ​ថា ការ​នោះ​ពេញ​ចិត្ត​ដល់​សាសន៍​យូដា ទ្រង់​ក៏​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ (ពេល​នោះ ជា​ឱកាស​បុណ្យ​នំបុ័ង​ឥត​ដំបែ)។ ពេល​ចាប់​លោក​ពេត្រុស​បាន​ហើយ ស្ដេច​ក៏​យក​លោក​ទៅ​ដាក់​គុក ហើយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ដោយ​មាន​បំណង​នាំ​លោក​មកដាក់នៅ​មុខ​ប្រជាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង។ ដូច្នេះ លោក​ពេត្រុស​ត្រូវ​ជាប់​នៅ​ក្នុង​គុក ប៉ុន្តែ ក្រុម​ជំនុំ​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​លោកយ៉ាង​អស់​ពី​ចិត្ត។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ​ចាប់​ផ្ដើម​បៀត‌បៀន​សមាជិក​ខ្លះ​នៃ​ក្រុម‌ជំនុំ*។ ស្ដេច​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប ជា​បង​របស់​លោក​យ៉ូហាន។ ដោយ​យល់​ឃើញ​ថា​ជន‌ជាតិ​យូដា​ពេញ​ចិត្ត ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំប៉័ង​ឥត​មេ*។ ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​ចម្លង*។ ដូច្នេះ នៅ​ពេល​នោះ​លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង​ទៅ។ ក្រុម‌ជំនុំ​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះអង្គ​ជួយ​លោក។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ស្តេច​ហេរ៉ូឌ ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ ក៏​សំឡាប់​យ៉ាកុប ជា​បង​យ៉ូហាន ដោយ​ដាវ​ផង លុះ​ទ្រង់​យល់​ឃើញ​ថា ការ​នោះ​ជា​ទី​គាប់​ចិត្ត​ដល់​ពួក​សាសន៍​យូដា នោះ​ក៏​ចាប់​ពេត្រុស​ថែម​ទៀត (រីឯ​វេលា​នោះ​ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ) កាល​ចាប់​បាន​ហើយ នោះ​ក៏​ដាក់​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​៤​សង្កាត់​ឲ្យ​ឃុំ​រក្សា​ទុក ដោយ​ប្រាថ្នា​នឹង​នាំ​គាត់​មក​នៅ​មុខ​បណ្តាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង ដូច្នេះ គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅ​ក្នុង​គុក តែ​ចំណែក​ខាង​ពួក​ជំនុំ គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត

ចែក​រំលែក
អាន កិច្ចការ 12