កិច្ចការ 11:27-30 - Compare All Versions

កិច្ចការ 11:27-30 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មកដល់​ក្រុង​អាន់‌ទី‌យ៉ូក។ ក្នុង​ចំណោម​ហោរា​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ក្រោក​ឡើង ហើយ​ថ្លែង​ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​ជា​ខ្លាំង​នៅ​ពាស​ពេញ​លើ​ផែនដី (អំណត់​នេះ​កើត​មាន​ក្នុង​រជ្ជកាល​ព្រះ​ចៅក្លូ‌ឌាស)។ ដូច្នេះ ពួក​សិស្ស​ក៏​សម្រេច​ចិត្ត តាម​សមត្ថ‌ភាព​រៀង​ៗខ្លួន ដើម្បី​ផ្ញើ​ជំនួយ​ទៅ​ជួយ​ពួក​បង‌ប្អូន​ដែល​រស់​នៅ​ស្រុក​យូដា។ គេ​ក៏​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ផ្ញើ​ជំនួយ​នោះ​ទៅ​ពួក​ចាស់​ទុំ ដោយ​សារ​ដៃលោក​បា‌ណា‌បាស និង​លោក​សុល។

កិច្ចការ 11:27-30 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកា‌ប៊ូស។ ដោយ​ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ព្រះចៅ​អធិ‌រាជ​ក្លូឌាស)។ ពួក​សិស្ស*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បងប្អូន​នៅ​ស្រុក​យូដា។ គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ*។

ចែក​រំលែក
កិច្ចការ 11 គខប

កិច្ចការ 11:27-30 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មក​ដល់​អាន់‌ទី‌យ៉ូក ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន ដូច្នេះ ពួក​សិស្ស​ក៏​គិត​សំរេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កំឡាំង​រៀង​ខ្លួន ហើយ​ក៏​បាន​ធ្វើ​ការ​នោះ​មែន ព្រម​ទាំង​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ ដោយ‌សារ​បា‌ណា‌បាស នឹង​សុល។

ចែក​រំលែក
កិច្ចការ 11 ពគប