កិច្ចការ 11:17-18 - Compare All Versions

កិច្ចការ 11:17-18 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ បើ​ព្រះ​បាន​ប្រទាន​អំណោយ‌ទានដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង នៅ​ពេល​យើង​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទដែរ​នោះ តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​ឃាត់​ឃាំង​ព្រះ​បាន?» កាល​គេ​បាន​ឮសេចក្ដី​ទាំង​នេះ គេក៏​ស្ងាត់​មាត់ ហើយ​បែរ​ជា​លើក​តម្កើង​ព្រះ ដោយ​ពោល​ថា "ដូច្នេះ សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះ​ប្រទាន​ឱកាស​ឲ្យ​ប្រែ​ចិត្ត ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎!"។

កិច្ចការ 11:17-18 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ដល់​គេ ដូច​ព្រះអង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះ‌ជាម្ចាស់​បាន?»។ កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ​ក៏​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។

ចែក​រំលែក
កិច្ចការ 11 គខប

កិច្ចការ 11:17-18 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។

ចែក​រំលែក
កិច្ចការ 11 ពគប