កិច្ចការ 11:1-3
កិច្ចការ 11:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯពួកសាវក និងពួកបងប្អូននៅស្រុកយូដាបានឮថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះដែរ។ ដូច្នេះ កាលលោកពេត្រុសឡើងទៅក្រុងយេរូសាឡិម ពួកអ្នកកាត់ស្បែកមានការរិះគន់លោកថា៖ «លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ហើយបរិភោគជាមួយគេទៀតផង»។
កិច្ចការ 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុមសាវ័ក* និងបងប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖ «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។
កិច្ចការ 11:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសាវក នឹងពួកបងប្អូន ដែលនៅស្រុកយូដា គេក៏ឮថា សាសន៍ដទៃបានទទួលព្រះបន្ទូលដែរ រួចកាលពេត្រុសឡើងទៅឯក្រុងយេរូសាឡិម នោះអស់អ្នកខាងពួកកាត់ស្បែកគេមានសេចក្ដីប្រកាន់ចំពោះគាត់ថា លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង