កិច្ចការ 10:23-24
កិច្ចការ 10:23-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកពេត្រុសក៏អញ្ជើញអ្នកទាំងនោះចូលទៅសម្រាកក្នុងផ្ទះសិន។ ស្អែកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ហើយមានពួកបងប្អូនខ្លះមកពីក្រុងយ៉ុបប៉េ ក៏រួមដំណើរជាមួយលោកដែរ។ នៅថ្ងៃបន្ទាប់ គេបានចូលមកដល់ក្រុងសេសារា ឯលោកកូនេលាសកំពុងទន្ទឹងមើលផ្លូវពួកគេ ហើយបានហៅញាតិសន្តាន និងមិត្តជិតស្និទ្ធរបស់លោកមកជួបជុំគ្នាជាស្រេច។
កិច្ចការ 10:23-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។ នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។
កិច្ចការ 10:23-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន នឹងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។