៣ យ៉ូហាន 1:2-4
៣ យ៉ូហាន 1:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។ ដ្បិតខ្ញុំមានអំណរជាខ្លាំង នៅពេលពួកបងប្អូនបានមកដល់ ហើយបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីពិតរបស់ប្អូន ដូចប្អូនកំពុងប្រព្រឹត្តតាមសេចក្ដីពិតមែន។ គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំមានអំណរខ្លាំងជាងនេះទេ គឺដែលឮថា ពួកកូនរបស់ខ្ញុំកំពុងប្រព្រឹត្តតាមសេចក្ដីពិត។
៣ យ៉ូហាន 1:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខគ្រប់ចំពូកទាំងអស់ គឺឲ្យប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។ នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្តិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ គ្មានអ្វីអាចធ្វើឲ្យខ្ញុំមានអំណរខ្លាំងជាងបានឮថា កូនចៅរបស់ខ្ញុំប្រតិបត្តិតាមសេចក្ដីពិតនោះឡើយ។
៣ យ៉ូហាន 1:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្ដីពិតដែលនៅក្នុងអ្នក ដូចជាអ្នកធ្លាប់ប្រព្រឹត្តតាមសេចក្ដីពិតនោះ គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង