៣ យ៉ូហាន 1:11-14
៣ យ៉ូហាន 1:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្អូនស្ងួនភ្ងាអើយ មិនត្រូវត្រាប់តាមអំពើអាក្រក់ឡើយ គឺត្រូវត្រាប់តាមអំពើល្អវិញ។ អ្នកណាដែលប្រព្រឹត្តល្អ អ្នកនោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ មិនដែលបានឃើញព្រះឡើយ។ មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីដេមេទ្រាស ឯយើងក៏ធ្វើបន្ទាល់ពីគាត់ដែរ ហើយអ្នករាល់គ្នាដឹងថា បន្ទាល់របស់យើងជាសេចក្ដីពិត។ ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមក តែខ្ញុំមិនចង់សរសេរដោយស្លាបប៉ាកកា និងទឹកខ្មៅទេ ដ្បិតខ្ញុំសង្ឃឹមថានឹងបានជួបប្អូនក្នុងពេលឆាប់ៗ ហើយនិយាយគ្នាទល់មុខវិញ។
៣ យ៉ូហាន 1:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្អូនជាទីស្រឡាញ់ កុំយកតម្រាប់តាមអំពើអាក្រក់ឡើយ សូមយកតម្រាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្តអំពើល្អ អ្នកនោះកើតមកពីព្រះជាម្ចាស់ រីឯអ្នកប្រព្រឹត្តអំពើអាក្រក់ ពុំដែលបានឃើញព្រះជាម្ចាស់ឡើយ។ ចំណែកឯដេមេទ្រាសវិញ បងប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយទឹកខ្មៅ និងស្លាបប៉ាកកាទេ។ ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នាផ្ទាល់មាត់តែម្ដង។
៣ យ៉ូហាន 1:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យតាមសេចក្ដីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីអ្នកដេមេទ្រាស យើងខ្ញុំក៏ធ្វើបន្ទាល់ដែរ ហើយអ្នករាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់យើង នោះពិតប្រាកដមែន។ ខ្ញុំមានសេចក្ដីជាច្រើននឹងសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយស្លាបប្រកា នឹងទឹកខ្មៅទេ ដោយខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នាយ៉ាងឆាប់ ហើយនឹងនិយាយដោយផ្ទាល់មាត់វិញ