២ ធីម៉ូថេ 4:3-5
២ ធីម៉ូថេ 4:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតនឹងមានគ្រាមួយមកដល់ ដែលមនុស្សមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តរបស់គេ គេនឹងបែរត្រចៀកចេញពីសេចក្ដីពិត ហើយទៅស្ដាប់រឿងព្រេងវិញ។ តែឯអ្នកវិញ ត្រូវមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ត្រូវទ្រាំទ្រនឹងទុក្ខលំបាក ត្រូវធ្វើការជាអ្នកប្រកាសដំណឹងល្អ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។
២ ធីម៉ូថេ 4:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្តរបស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។ គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។ ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនឲ្យបានល្អប្រសើរផង។
២ ធីម៉ូថេ 4:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនឹងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្ដីពិត បែរទៅតាមរឿងព្រេងវិញ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្ដីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង