២ ធីម៉ូថេ 1:15-18

២ ធីម៉ូថេ 1:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ដឹង​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​ប៉ុន្មាន បាន​បោះ‌បង់​ខ្ញុំ​ចោល​ហើយ ក្នុង​ចំណោម​អ្នក​ទាំង​នោះមានភីកេ‌ឡុស និង​ហ៊ើ‌ម៉ូគេន។ សូម​ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​មេត្តា‌ករុណា ដល់​គ្រួសារ​របស់​លោក​អូនេ‌សិភ័រ ដ្បិត​គាត់​បានធ្វើ​ឲ្យ​ចិត្ត​ខ្ញុំធូរ​ស្បើយ​ជា​ញឹកញាប់ ក៏​មិន​ខ្មាស​ដោយ​សារ​ចំណង​របស់​ខ្ញុំ​ដែរ កាល​គាត់​នៅ​ក្រុង​រ៉ូម គាត់​បាន​ស្វះ​ស្វែង​រក​ខ្ញុំ​ទាល់​តែ​បាន​ឃើញ។ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គាត់រក​បាន​សេចក្ដី​មេត្តា‌ករុណាពី​ព្រះ‌អម្ចាស់នៅ​ថ្ងៃ​នោះ ហើយ​ដែល​គាត់​បាន​ជួយ​ខ្ញុំនៅ​ក្រុង​អេភេ‌សូរ​យ៉ាង​ណា អ្នក​ក៏​បាន​ដឹង​ច្បាស់​ជាង​គេ​ហើយ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​នៅ​ស្រុក​អាស៊ី​បាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា មាន​ភីកែ‌ឡូស និង​ហ៊ើម៉ូ‌គេន​ជា​ដើម ដូច​អ្នក​ដឹង​ស្រាប់​ហើយ។ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេ‌ស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​សោត ពេល​គាត់​មក​ដល់​ក្រុង​រ៉ូម គាត់​បាន​ស្វះ‌ស្វែង​ដើរ​រក​ខ្ញុំ​ទាល់​តែ​ជួប។ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេសូ គាត់​បាន​ជួយ​ជ្រោម‌ជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ដឹង​ដំណឹង​ថា ពួក​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​ប៉ុន្មាន បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ ក្នុង​ពួក​គេ មាន​ឈ្មោះ​ភីកេ‌ល៉ុស នឹង​ហ៊ើម៉ូគេន សូម​ឲ្យ​ព្រះ‌អម្ចាស់​ផ្តល់​សេចក្ដី​មេត្តា‌ករុណា ដល់​ពួក​ផ្ទះ​អូនេសិភ័រ ដ្បិត​គាត់​បាន​លំហើយ​ចិត្ត​ខ្ញុំ​ជា​ញឹក‌ញយ ក៏​មិន​បាន​ខ្មាស​គេ​ដោយ​ព្រោះ​ចំណង​របស់​ខ្ញុំ​ដែរ កាល​គាត់​នៅ​ក្រុង​រ៉ូម នោះ​គាត់​ខ្នះ‌ខ្នែង​រក​ខ្ញុំ ទាល់​តែ​ឃើញ​ផង សូម​ឲ្យ​ព្រះ‌អម្ចាស់​ផ្តល់ ឲ្យ​គាត់​បាន​សេចក្ដី​មេត្តា‌ករុណា ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​នោះ ហើយ​ដែល​គាត់​បាន​ជួយ​ខ្ញុំ នៅ​ក្រុង​អេភេសូរ​យ៉ាង​ណា នោះ​អ្នក​ក៏​ដឹង​លើស​ជាង​គេ​ហើយ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1